Pages

Saturday, February 16, 2013

ប្រភេទអាហារទាំង៧មុខប្រឆាំងនិងជម្ងឺផ្ដាសាយ

ការបរិភោគអាហារដែលផ្ដល់អត្ថប្រយោជន៍ ពិសេសអាហារ៧មុខ ដូចតទៅនេះ ត្រូវបានគេជឿថាអាចជួយក្នុង ការបង្កើនប្រព័ន្ធការពារ មេរោគ ដោយអាចការពារ និងកាត់បន្ថយអាការធ្ងន់ធ្ងររបស់រោគផ្ដាសាយបាន យ៉ាងល្អចំណីអាហារដែលអ្នកគួរជ្រើសរើសបរិភោគមាន ដូចជា៖
១- ខ្ទឹមស
ជួយកាត់បន្ថយអាការផ្ដាសាយ ដោយយើងអាចបន្ថែមក្នុងអាហារ ឬទំពាស្រស់។ បើអាចទំពាបានមួយថ្ងៃពីរកំពឹស គឺកាន់តែល្អ។
២- ផឹកភេសជ្ជៈឲ្យច្រើន
បើអ្នកធ្លាប់តែផឹកកាហ្វេ ទឹកក្រូច ឬគ្រឿងភេសជ្ជៈ ដែលមានរសជាតិផ្អែម អាចធ្វើការផ្លាស់ប្ដូរមកផឹកទឹកទទេ ឬទឹកក្រូចច្របាច់ខ្លះ ដើម្បីជួយបន្ថែមវីតាមីន C។ គ្រឿងភេសជ្ជៈក្ដៅៗដូចជា តែ ទឹកក្រូចឆ្មារក្ដៅឧណ្ហៗ ក៏អាចជួយកាត់ស្លេស្មបានយ៉ាងល្អដែរ។
៣- ស៊ុបមាន់ក្ដៅៗ
ជួយកាត់បន្ថយអាការតឹងច្រមុះបានយ៉ាងល្អ។ ពេលស្ងោរទឹកស៊ុប អ្នកអាចបន្ថែមបន្លែចម្រុះឲ្យបានច្រើនមុខ ដើម្បីបង្កើនអុកស៊ីដកម្ម ជួយឲ្យរាងកាយរឹងមាំមានសុខភាពកាន់តែប្រសើរឡើង។
ស៊ុបមាន់ដែលឆ្លងកាត់ការរំងាស់យូរម៉ោងរហូតប្រូតេអ៊ីនរំលាយ អាចជួយជំរុញឲ្យប្រព័ន្ធការពារមេរោគរឹងមាំ ជួយឲ្យរាងកាយស្រស់ថ្លា។ ក្រៅពីនេះ វានៅផ្ដល់ផលល្អចំពោះរាងកាយទៀតផង។
៤- សារជាតិប្រឆាំងរ៉ាឌីកាល់សេរី
មានដូចជា បេតាឃែរ៉ូទីន (វីតាមីន A) វីតាមីនC វីតាមីនE ជួយកម្ចាត់វត្ថុកខ្វក់ ជួយកម្ចាត់មេរោគ ការពារការឆ្លងមេរោគ។
ចំពោះបន្លែ និងផ្លែឈើដែលមានសារជាតិប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ ដូចជា ការ៉ុត បន្លែស្លឹកពណ៌បៃតងចាស់ ក្រូច ខ្ទឹមបារាំង ទំពាំងបាយជូរ និងល្ហុងទុំ ជាដើម។
៥- ផ្លែឈើពពួកក្រូច
មានវីតាមីនC ជួយកាត់បន្ថយការឆ្លងមេរោគផ្ដាសាយយ៉ាងល្អ ជាពិសេសអ្នកជក់បារី ឬនៅក្បែរអ្នកជក់បារី គួររកមកបរិភោគឲ្យបាន ច្រើន ដើម្បីជួយកាត់បន្ថយផ្ដាសាយ។
៦- អាហារសម្បូរវីតាមីន C
អាហារដែលសម្បូរទៅដោយវីតាមីន C ដូចជា ត្របែក ម្ទេសប្លោក ស្ត្រប៊ឺរី ម្នាស់ ស្ពៃក្ដោប សុទ្ធតែជួយបង្កើនប្រព័ន្ធការពារមេរោគ។
៧- ខ្ញី
ជួយក្នុងការកាត់បន្ថយផ្ដាសាយ និងការពារផ្ដាសាយ។ ទឹកក្ដៅឧណ្ហៗរបស់ខ្ញីលាយផ្សំជាមួយៗខ្ទឹមស២ ទៅ៣កំពឹស ជួយធ្វើឲ្យប្រព័ន្ធ ដកដង្ហើមធ្វើការងារប្រសើរឡើង៕
រោគផ្ដាសាយ

0 comments:

Post a Comment