កាលសេ្តចព្រះនាមព្រះកេតុមាលា សោយរាជនៅមហានគរ ជាសេ្តចមានបុណ្យអស្ចារ្យណាស់។ វេលាមួយ សេ្តចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ គង់នៅក្នុងប្រាសាទពុំបាន ទ្រង់យាងកំសាន្តព្រះរាជហឫទ័យជាមួយរេហ៍ពល ដោយផ្លូវនាវាតាមឆេ្នរសមុទ្រត្រើយខាងត្បូង។ លុះយាងទៅដល់ទនេ្លបាទី ទ្រង់ចតព្រះទីនាំងនាវា នៅត្រើយនោះ ដោយសោមនស្ស ហើយទ្រង់បោះព្រះពន្លាជ័យសំរាកព្រះអង្គនៅក្នុងទីនោះ។ ពេលនោះអ្
ក្រោយមកគភ៌នាងពៅគ្រប់ខែ ក៏ប្រសូតព្រះរាជបុត្រដូចព្រះវរបិតា។ មាតាឲ្យនាមថា អង្គព្រហ្មកុមា ដោយ ហេតុថា ព្រះរាជកុមារប្រសូតនៅព្រំដែនទនេ្លនោះ។ លុះព្រះរាជបុត្រនោះធំឡើងបានព្រះជន្ម ១៦ឆ្នាំ សួររកបិតា នាងពៅដំណាលប្រាប់សព្វគ្រប់ ហើយព្រះរាជកុមារ ចង់ទៅតាមរកព្រះបិតាឯមហានគរ មាតាក៏បានដោះព្រះទម្រង់មាស ឲ្យទៅព្រះរាជបុត្រពាក់នៅម្រាមព្រះហស្តខាងស្តាំ ហើយព្រះរាជបុត្រថ្វាយបង្គំលាមាតា ឡើងគង់លើសេះយាងតាមឆេ្នរសមុទ្រទៅ។ លុះបានទៅដល់ក្លោង ទ្វារព្រះមហានគរ បានសួរទៅអ្នកចាំទ្វាររកព្រះបិតា។ នាយឆ្មាំទ្វារបានស្តាប់ ក៏ចាត់មន្រ្តីឲ្យទៅក្រាបបង្គំទូលសេ្តច សេ្តចជ្រាបទ្រង់មានព្រះតម្រាសឲ្យចូលទៅ។ អង្គព្រហ្ម ក៏ចូលទៅក្រាបថ្វាយបង្គំព្រះវរបិតា ហើយដោះព្រះទម្រង់ថ្វាយ។ សេ្តចទ្រង់ស្គាល់ច្បាស់ជាព្រះរាជបុត្រពិតមែន ដោយទ្រង់បានឃើញព្រះទម្រង់ ហើយទ្រង់ចាត់អង្គព្រហ្ម ឲ្យធ្វើជាចៅហ្វាយស្រុកនៅត្រើយព្រះទនេ្លនោះ។ ដោយហេតុថាព្រះអង្គព្រហ្មប្រសូតក្នុងទីនោះផង ដោយទីនោះ ពុំទាន់មាននាម៉ឺនណាឈរត្រួតត្រាផង ក៏ទ្រង់ព្រះរាជសារមានត្រាតាំងអង្គព្រហ្ម ជាសេ្តចត្រាញ់មួយអង្គជាធំក្នុង ស្រុកនោះ ហើយដោយហេតុអង្គព្រហ្មជាសេ្តច ជាមេបានៅស្រុកនោះមុនគេ បានជាស្រុកនោះឈ្មោះ ស្រុកបាទី ទនេ្លនោះឈ្មោះទនេ្លបាទី គឺទីរបស់សេ្តចជាបា ពីត្រឹមនោះមក។ លុះអង្គព្រហ្មបានជាសេ្តចត្រាញ់នៅស្រុកនោះហើយ ទ្រង់បានចាត់ឲ្យសាងប្រាសាទពីរ មួយជូនមាតា មួយគង់នៅផ្ទាល់ព្រះអង្គ ហើយទ្រង់ចាត់ចែងធ្វើបន្ទាយព័ទ្ធជុំវិញផង។ ដំណាក់ឯទៀតនៅកែ្បរប្រាសាទនោះជាទីក្រសាល និងជាទីធ្វើការរាជការផេ្សងៗ តាមមុខក្រសួងនាម៉ឺន សព្វមុខមន្រ្តី។ ទីបរិវេណនៃប្រាសាទទាំងនោះ សព្វថៃ្ងទៅជាវត្តមួយឈ្មោះ វត្តទនេ្លបាទី ជារមណីដ្ឋានមួយ ដែលពួកទេសចរណ៍ច្រើន ចូលចិត្តទៅទស្សនា។








0 comments:
Post a Comment