Pages

Monday, March 11, 2013

វិធីសម្រកខ្លាញ់ក្បាលពោះ

តើ​សុភាពនារី​ទាំងឡាយ កំពុង​មាន​កង្វល់​នឹង សាច់​មួយ​កង់ នៅត្រង់​ក្បាលពោះ​របស់​អ្នក តើ​មែន​ទេ​? សូម​កុំ​បារម្ភ​ទៀត​អី​ណា ថ្ងៃនេះ វេបសាយ​សុខភាព​រប​ស់​យើង នឹង​ធ្វើ​ការបង្ហាញ​ពី​វិធី​ងាយៗ ក្នុងការ សម្រក​វា​ចេញ នឹង​ផ្តល់អោយ​អ្នក នូវ​ក្បាលពោះ​រាបស្មើរ​គួរ​ជាទី​គាប់ចិត្ត ។​
•​    ​អ្នក​មិន​ត្រូវ​រំពឹង​ចង់ ឃើញ​លទ្ធផល​ភ្លាមៗ ពេក​នោះ​ទេ នៅពេល​ដែល​អ្នក​ទើបនឹង​ចាប់​ផ្តើមដំបូង​។ តម្រូវការ​នៃ​ពេលវេលា ក្នុងការ​សម្រក​ខ្លាញ់​ក្បាលពោះ អោយបាន​ជោគជ័យ គឺ​អាស្រ័យ ទៅលើ កត្តា​ជាក់លាក់​មួយចំនួន ។ ដូច្នេះ អ្នក​មិន​ត្រូវ​បោះបង់ចោល​នូវ​ការព្យាយាម ក្នុង រយៈពេល​ដំបូង​នោះទេ ប្រសិនបើ​អ្នក មិនទាន់​បាន​សម្គាល់​ឃើញ​ការប្រែប្រួល​អ្វី​កើត មាន​ឡើង​នោះ​។​
•​    ​មិនត្រូវ អត់​ទទួល​ទាន​អាហារ​ពេលព្រឹក​ជា​ដាច់ខាត​។​
• ​    ​ត្រូវ​បន្ថែម អាហារ​ដែល​សម្បូរ​សារជាតិ​ប្រូតេអ៊ីន អោយបាន​ច្រើន ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ របស់​អ្នក​។ ក្បាលពោះ​របស់​យើង គឺ​ត្រូវការ ជាតិ​ប្រូតេអ៊ីន ក្នុង​ការវិវត្តន៍​បាន នូវ​រូបរាង រាបស្មើរ​ល្អ ។​
•​     ​ព្យាយាម បរិភោគ​អាហារ​ដែល​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត ក្នុង​កម្រិត​អោយ​បាន​ត្រឹមត្រូវ ក្នុង​បរិមាណ មួយ​អោយបាន​សមស្រប​។  អ្នក​មិន​ត្រូវ​ទទួល​ទាន​រាល់​អ្វី ដែល​អ្នក​ចូលចិត្ត​ទាំងអស់​នោះ​ទេ ប៉ុន្តែ​ត្រូវ បរិភោគ​អាហារ​ដែល​មាន​ជាតិ​ស​សៃ​អោយបាន​ច្រើន ។ ពួក​វា​អាច ឆាប់​ធ្វើអោយ​អ្នក មាន​អារម្មណ៍​ថា​ឆ្អែត ហេតុនេះ ហើយ​វា​អាច​កាត់បន្ថយ នូវ​ចំណង់​នៃ​ការស្រេកឃ្លាន​របស់​អ្នក​។​
•​    ​អ្នក​ត្រូវ​ឧស្សាហ៍ បរិភោគ​អាហារ​ក្នុង​កម្រិត​តិចតួច អោយបាន​ញឹកញាប់​។ វា​គឺ​អាច ជម្រុញ​ដល់ កត្តា​មេតាបូលីស​។ ប្រសិនបើ​អ្នក​ទុក​អោយ​ខ្លួន ឯង​ស្រេកឃ្លាន​អាហារ ក្នុង​រយៈពេល​យូរ នោះ​អ្នក នឹង​មាន​អារម្មណ៍​ឃ្លាន​ខ្លាំង និង ចង់​ញាំ​អាហារ​កាន់តែច្រើន​។
•​    ​ត្រូវ​កម្រិត​បរិមាណ នៃ​ការ​ទទួលទាន​អំបិល និង អាហារ​ដែល​មាន​ជាតិ​ប្រៃ​។​
•​    ​បរិភោគ​សាច់​ត្រី​,​សាច់​ដែល​គ្មាន​ខ្លាញ់ , ផ្លែឈើ និង បន្លែ​ពណ៌​បៃតង​អោយបាន​ច្រើន​។​
• ​    ​ធ្វើ​លំ​ហាត់ប្រាណ​កម្រិត​សកម្ម អោយបាន​ច្រើន ដោយ​ជ្រើសរើស​យក ប្រភេទ​លំ​ហាត់ប្រាណ ជាពិសេស

សម្រាប់​សម្រក​ខ្លាញ់​ក្បាលពោះ ។ តែ​ជា​ដំបូង អ្នក​ត្រូវ​ចៀសវាង ការ​ហាត់ប្រាណ ដោយ​ដាក់​សម្ពាធ​ដោយ​ផ្ទាល់​ទៅលើ សាច់ដុំ​ត្រង់​តំបន់​ក្បាលពោះ នេះ​។​
•​    ​ធ្វើការ​ផឹកទឹក​អោយបាន​ច្រើន តាម​ដែល​វា​អាច​ជួយ​បញ្ចេញ​នូវ​ជាតិពុល​ពី​ក្នុង​ខ្លួន ហើយ​វា ក៏​ជួយ ប្រឆាំង​នឹង​អា​ការៈដែល​ធ្វើអោយ​អ្នក​ហើម​ពោះ បាន​ផង​ដែរ​។​
•​    ​អ្នក​មិន​ត្រូវ​លេបថ្នាំ​សម្រក​ទម្ងន់​ដែល​មាន​ដាក់ លក់​នៅ​តាម​ទីផ្សារ​ដោយ គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ នោះទេ ព្រោះ​ថា​ពួក​វា​អាច​ធ្វើអោយ​អ្នក ប្រឈម​នឹង​គ្រោះថ្នាក់​ចំពោះ​សុខភាព​បាន​។​
•​    ​ត្រូវ​សម្រាក​អោយបាន​គ្រប់គ្រាន់ ។ ការ​គេង​អោយ​លក់ ស្កប់ស្កល់​អោយបាន ៨​ម៉ោង ដោយ​មិន​មាន​ការរំខាន គឺជា​កត្តា​ជម្រុញ​ដ៏​ល្អ​បំផុត ក្នុង​ការជួយ​អោយ​អ្នក ឆាប់​ស្រក​ខ្លាញ់ នៅត្រង់​ក្បាលពោះ ។​

0 comments:

Post a Comment