Pages

Saturday, February 16, 2013

អត្ថ​ប្រយោជន៍​នៃ​ការ​បរិភោគ​ផ្លែ​ល្ហុង​

ល្ហុងមានប្រភពពីអាមេរិចកណ្តាល។  គ្រីស្តហ្វឹកូឡុម បានភ្លក់រសជាតិល្ហុង ហើយពោលសរសើរថាជា “ផ្លែឈើទេពធីតា“ (fruit of the angles) ធ្វើឲ្យមនុស្សបច្ចុប្បន្នមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាហៅ ល្ហុងថាជាផ្លែឈើទេពធីតា។  ឥឡូវនេះពាក្យសរសើរលើ រសជាតិល្ហុងបានក្លាយជា “ស៊ុបពែរផ្លែឈើសុខភាព“ ព្រោះក្នុងផ្លែល្ហុងមាន វីតាមីន C, បេតាខែរ៉ូទីន, វិតាមីន E  និងអាស៊ីតហ្វូលីក ដែលជាអង់ទីអុកស៊ីដង់ សំខាន់ក្នុងការការពារជំងឺសរសៃឈាមបេះដូងត្បៀត។
ផ្លែល្ហុងទុំទំហំមធ្យម ផ្តល់វិតាមីន C ១៨៨មីក្រូក្រាម, អាស៊ីតហ្វូលីក ១១៥មីក្រូក្រាម, វីតាមីន E ៣.៤មីក្រូក្រាម  និងវីតាមីន A ៨៦៣មីក្រូក្រាម។ ក្រៅពីនេះ កាកសរសៃអាហាររបស់ល្ហុង អាចជួយការពារជំងឺមហារីកពោះវៀនធំបានដែរ។ មិនមែនត្រឹមតែជំងឺពីរមុខ នេះទេ យើងក៏អាចនិយាយបានថា ល្ហុងជាផ្លែឈើនៃសុខភាពទៅហើយនេះ នៅមិនទាន់រាប់បញ្ចូល នូវការយល់ដឹងពីមុនៗទៀតផង ដែលថា ល្ហុងមានអេនសៃឈ្មោះ papain ដែលជួយរំលាយប្រូតេអ៊ីនបានល្អ ជួយរំលាយអាហារ ការពារជំងឺហើមពោះ និងជួយការពារ ពិការភាពរបស់កោសិកាទៀតផង។
ក្រៅពីនេះលទ្ធផងនៃការស្រាវជ្រាវបានរកឃើញបន្ថែមថា ល្ហុងអាចជួយការពារជំងឺហើមរលាកក្នុងរាងកាយ ជួយបន្ថែមអង់ទីករការពារ ជំងឺរលាក និងការពារការចុះទ្រុឌទ្រោមនៃសាច់ដុំភ្នែករបស់មនុស្សចាស់។  ដូចនេះយើងគួរតែញុំាល្ហុងទាំងខ្ចីទាំងទុំឲ្យបានច្រើន ជាពិសេសត្រូវយកល្ហុងមកក្រឡុកញុំាក៏ល្អម្យ៉ាងដែរ៕

0 comments:

Post a Comment