Pages

Tuesday, March 12, 2013

អាហារ​គ្រោះថ្នាក់​បំផុត​ទាំង ១១ មុខ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​

១. ដំឡូងបារាំងបំពងនៅភោជនីយដ្ឋាន: ដំឡូងបារាំងបំពងផ្ទុកទៅដោយជាតិខ្លាញ់សូលុយស្យុង សូដ្យូម និង កាល់ឡូរី ។ ទោះបីជា ភោជនីយដ្ឋានអាហារលឿន (Fast-Food) ជាច្រើនផ្តល់នូវការបំពងដែលគ្មានជាតិ ខ្លាញ់សូលុយស្យុងក៏ដោយ ក៏វាមិនបានធ្វើឲ្យ ដំឡូង ទាំងនោះជាអាហារល្អដល់សុខភាពនោះឡើយ ។
២. ប៊ឺហ្គឺ មាន់ និង នំសាំងវិចសាច់ត្រី: ពួកវាសម្បូរទៅដោយជាតិខ្លាញ់សូលុយស្យុងខ្ពស់ ដែលជាកក្តាឈានមុខគេក្នុងការបង្កើនកម្រិត ជាតិកូឡេស្តូរ៉ូល ។ ទោះជាយ៉ាងណា យើងមិនចាំបាច់លុបបំបាត់ជាតិខ្លាញ់សូលុយស្យុងចោលទាំងស្រុងនោះឡើយ ។ សមាគមបេះ ដូងអាមេរិកណែនាំឲ្យកំណត់ជាតិខ្លាញ់សូលុយស្យុងត្រឹម ៧ ភាគរយនៃកាល់ឡូរីប្រចាំថ្ងៃសរុបរបស់អ្នក ។
៣. មាន់បំពង: នេះគឺជាប្រភេទអាហារតាមភោជនីយដ្ឋានមួយទៀត ដែលមិនគួរស្ថិតក្នុងផែនការអាហារសម្រាប់ជំងឺទឹកនោមផ្អែម របស់អ្នកឡើយ។ មាន់បំពង វាបន្ថែមនូវសារជាតិកាបូននីដ្រាត កាល់ឡូរី និងជាតិខ្លាញ់ដ៏សំខាន់ ដែលប្រែក្លាយជម្រើសប្រូតេអ៊ីនមាន ប្រយោជន៍ឲ្យទៅជាអ្នកបំផ្លាញផែនការអាហាររបស់អ្នក ។ ហើយមាន់បំពងមានម្សៅបន្ថែមពីក្រៅមានកាល់ឡូរីច្រើនជាង មាន់អាំងទៅ ទៀត ។
៤. នំកង និង នំដុត: នំប៉័ងដុំ នំពៀ និង នំកងសុទ្ធតែស្ថិតក្នុងតារាងអាហារដែលត្រូវចៀសវាង ដោយសារតែការផ្ទុកនូវជាតិខ្លាញ់ សូលុយស្យុងដ៏ខ្ពស់របស់វា ។ ប្រសិនបើអ្នកពិតជាចង់ញ៉ាំវាមែន អ្នកត្រូវប្រាកដថាបានពិនិត្យមើលស្លាកសញ្ញារបស់នំឬអាហារនោះ និងរកមើលនំណាដែលគ្មានជាតិស្ករ និង គ្មានជាតិខ្លាញ់ ។ ទោះយ៉ាងណា វិធីល្អបំផុតដើម្បីគ្រប់គ្រងនូវអ្វីដែលអ្នកញ៉ាំគឺធ្វើនំនោះ ដោយខ្លួនឯង ។
៥. នំខេក: គ្រឿងផ្សំរបស់នំខេកក៏អាចមានខ្លាញ់គ្មានសូលុយស្យុងដែរ ។ មាននំខេកមួយដែលអ្នកត្រូវតែចៀសវាងឲ្យខាងតែបាន នោះ គឺនំខេកម្យ៉ាងឈ្មោះថា Pound Cake (ជាប្រភេទនំខេកដែលផ្ទុកទៅដោយស៊ុត ម្សៅ ប៊័រ ៤៥៣ ក្រាម និង ស្ករ) ។ រដ្ឋបាលចំណី អាហារ និង ឱសថអាមេរិកចុះបញ្ជីនំខេកប្រភេទនេះថាមានផ្ទុកជាតិខ្លាញ់សូលុយស្យុង ៣,៥ ក្រាម និង ខ្លាញ់គ្មានសូលុយស្យុង ៤,៥ ក្រាម ។
៦. អាហារក្លាសេ: ត្បិតថាងាយស្រួលក៏ពិតមែន ប៉ុន្តែជាតិសូដ្យូម និងខ្លាញ់ដ៏ខ្ពស់ផ្ទុកក្នុងអាហារក្លាសេ បានធ្វើឲ្យអាហារទាំងនេះពុំ មែនជាជម្រើសផ្តល់នូវសុខភាពល្អនោះឡើយ។ ហើយអាហារក្លាសេដែលប៉ះពាល់បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែកគឺនំពៀដាក់សាច់។
៧. ទឹកផ្សំមានរសជាតិឆ្ងាញ់ (ទឹកសេរ៉ូ ទឹកភេសជ្ជៈប៉ូវកម្លាំង ។ល។): វាពិតជាងាយស្រួល ប៉ុន្តែជាតិស្ករបង្កប់នៅក្នុងនោះពុំបានផ្តល់នូវ អត្ថប្រយោជន៍អ្វីទាល់តែសោះ ។ ជាញឹកញយសម្បូរទៅដោយជាតិស្ករ និង កាបូននោះ ទឹកផ្សំមានរសជាតិឆ្ងាញ់ពិតជាផ្តល់ផលអាក្រក់ បំផុតសម្រាប់អ្នក ។
៨. ទឹកផ្លែឈើក្រឡុកទិញពីផ្សារ: ដោយចាក់បំពេញសុទ្ធតែផ្លែឈើ និងលក់ចេញវិញក្នុងកែវដែលមើលទៅមានពណ៌ស្រស់នោះ ទឹកផ្លែ ឈើក្រឡុកទិញពីផ្សារហាក់ដូចជាភេសជ្ជៈសម្រន់ ។ គួរឲ្យសោកស្តាយ វាមានផ្ទុកជាតិស្ករយ៉ាងច្រើនក្នុងនោះ ។
៩. ការ៉េមទឹកដោះគោ: ពពួកការ៉េមប្រភេទនេះ វាធ្វើឲ្យជាតិខ្លាញ់គ្មានសូលុយស្យុង ទៅពូនផ្តុំនៅក្នុងសរសៃឈាមបេះដូង។ វាក៏ផ្ទុកនូវ ជាតិកាល់ឡូរី និង ស្ករខ្ពស់ដែរ ។ ឧទាហរណ៍ ការ៉េមទឹកដោះគោលាយសូកូឡាមានកាល់ឡូរីដល់ទៅ 700 គីឡូ, ខ្លាញ់គ្មាន សូលុយស្យុង ១ ក្រាម (រួមជាមួយនឹងខ្លាញ់សុទ្ធ ២៩ ក្រាម) និង ស្ករ ៦០ ក្រាម ។
១០. នំភីហ្សាក្លាសេ: នំភីហ្សាមានរសជាតិឆ្ងាញ់ ងាយស្រួល ហើយវាគឺជានំដែលត្រូវតែមានជានិច្ចក្នុងការប្រកួតបាល់ទាត់ ពិធីខួប កំណើត និង រាត្រីមើលកុន ។ ចំណុចអវិជ្ជមានរបស់នំមួយនេះគឺវាផ្ទុកទៅដោយជាតិកាល់ឡូរី សូដ្យូម កាបូន និង ខ្លាញ់ដ៏ខ្ពស់ ។
១១. នំធុង:  ជាតិស្ករ ប៊័រ ប្រេង ប្រេងរុក្ខជាតិ និង ប្រេងនីដ្រូហ្សែន គឺជាអ្នកបង្កើតជាតិខ្លាញ់សូលុយស្យុង និងខ្លាញ់គ្មានសូលុយស្យុង ធំបំផុត ហើយថែមទាំងអាចបង្កើតទៅជាកាល់ឡូរី និងកាបូនីដ្រាតផងដែរ ៕
អាហារធ្វើឲ្យមានទឹកនោមផ្អែម

Monday, March 11, 2013

វិធីសម្រកខ្លាញ់ក្បាលពោះ

តើ​សុភាពនារី​ទាំងឡាយ កំពុង​មាន​កង្វល់​នឹង សាច់​មួយ​កង់ នៅត្រង់​ក្បាលពោះ​របស់​អ្នក តើ​មែន​ទេ​? សូម​កុំ​បារម្ភ​ទៀត​អី​ណា ថ្ងៃនេះ វេបសាយ​សុខភាព​រប​ស់​យើង នឹង​ធ្វើ​ការបង្ហាញ​ពី​វិធី​ងាយៗ ក្នុងការ សម្រក​វា​ចេញ នឹង​ផ្តល់អោយ​អ្នក នូវ​ក្បាលពោះ​រាបស្មើរ​គួរ​ជាទី​គាប់ចិត្ត ។​
•​    ​អ្នក​មិន​ត្រូវ​រំពឹង​ចង់ ឃើញ​លទ្ធផល​ភ្លាមៗ ពេក​នោះ​ទេ នៅពេល​ដែល​អ្នក​ទើបនឹង​ចាប់​ផ្តើមដំបូង​។ តម្រូវការ​នៃ​ពេលវេលា ក្នុងការ​សម្រក​ខ្លាញ់​ក្បាលពោះ អោយបាន​ជោគជ័យ គឺ​អាស្រ័យ ទៅលើ កត្តា​ជាក់លាក់​មួយចំនួន ។ ដូច្នេះ អ្នក​មិន​ត្រូវ​បោះបង់ចោល​នូវ​ការព្យាយាម ក្នុង រយៈពេល​ដំបូង​នោះទេ ប្រសិនបើ​អ្នក មិនទាន់​បាន​សម្គាល់​ឃើញ​ការប្រែប្រួល​អ្វី​កើត មាន​ឡើង​នោះ​។​
•​    ​មិនត្រូវ អត់​ទទួល​ទាន​អាហារ​ពេលព្រឹក​ជា​ដាច់ខាត​។​
• ​    ​ត្រូវ​បន្ថែម អាហារ​ដែល​សម្បូរ​សារជាតិ​ប្រូតេអ៊ីន អោយបាន​ច្រើន ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ របស់​អ្នក​។ ក្បាលពោះ​របស់​យើង គឺ​ត្រូវការ ជាតិ​ប្រូតេអ៊ីន ក្នុង​ការវិវត្តន៍​បាន នូវ​រូបរាង រាបស្មើរ​ល្អ ។​
•​     ​ព្យាយាម បរិភោគ​អាហារ​ដែល​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត ក្នុង​កម្រិត​អោយ​បាន​ត្រឹមត្រូវ ក្នុង​បរិមាណ មួយ​អោយបាន​សមស្រប​។  អ្នក​មិន​ត្រូវ​ទទួល​ទាន​រាល់​អ្វី ដែល​អ្នក​ចូលចិត្ត​ទាំងអស់​នោះ​ទេ ប៉ុន្តែ​ត្រូវ បរិភោគ​អាហារ​ដែល​មាន​ជាតិ​ស​សៃ​អោយបាន​ច្រើន ។ ពួក​វា​អាច ឆាប់​ធ្វើអោយ​អ្នក មាន​អារម្មណ៍​ថា​ឆ្អែត ហេតុនេះ ហើយ​វា​អាច​កាត់បន្ថយ នូវ​ចំណង់​នៃ​ការស្រេកឃ្លាន​របស់​អ្នក​។​
•​    ​អ្នក​ត្រូវ​ឧស្សាហ៍ បរិភោគ​អាហារ​ក្នុង​កម្រិត​តិចតួច អោយបាន​ញឹកញាប់​។ វា​គឺ​អាច ជម្រុញ​ដល់ កត្តា​មេតាបូលីស​។ ប្រសិនបើ​អ្នក​ទុក​អោយ​ខ្លួន ឯង​ស្រេកឃ្លាន​អាហារ ក្នុង​រយៈពេល​យូរ នោះ​អ្នក នឹង​មាន​អារម្មណ៍​ឃ្លាន​ខ្លាំង និង ចង់​ញាំ​អាហារ​កាន់តែច្រើន​។
•​    ​ត្រូវ​កម្រិត​បរិមាណ នៃ​ការ​ទទួលទាន​អំបិល និង អាហារ​ដែល​មាន​ជាតិ​ប្រៃ​។​
•​    ​បរិភោគ​សាច់​ត្រី​,​សាច់​ដែល​គ្មាន​ខ្លាញ់ , ផ្លែឈើ និង បន្លែ​ពណ៌​បៃតង​អោយបាន​ច្រើន​។​
• ​    ​ធ្វើ​លំ​ហាត់ប្រាណ​កម្រិត​សកម្ម អោយបាន​ច្រើន ដោយ​ជ្រើសរើស​យក ប្រភេទ​លំ​ហាត់ប្រាណ ជាពិសេស
សម្រាប់​សម្រក​ខ្លាញ់​ក្បាលពោះ ។ តែ​ជា​ដំបូង អ្នក​ត្រូវ​ចៀសវាង ការ​ហាត់ប្រាណ ដោយ​ដាក់​សម្ពាធ​ដោយ​ផ្ទាល់​ទៅលើ សាច់ដុំ​ត្រង់​តំបន់​ក្បាលពោះ នេះ​។​
•​    ​ធ្វើការ​ផឹកទឹក​អោយបាន​ច្រើន តាម​ដែល​វា​អាច​ជួយ​បញ្ចេញ​នូវ​ជាតិពុល​ពី​ក្នុង​ខ្លួន ហើយ​វា ក៏​ជួយ ប្រឆាំង​នឹង​អា​ការៈដែល​ធ្វើអោយ​អ្នក​ហើម​ពោះ បាន​ផង​ដែរ​។​
•​    ​អ្នក​មិន​ត្រូវ​លេបថ្នាំ​សម្រក​ទម្ងន់​ដែល​មាន​ដាក់ លក់​នៅ​តាម​ទីផ្សារ​ដោយ គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ នោះទេ ព្រោះ​ថា​ពួក​វា​អាច​ធ្វើអោយ​អ្នក ប្រឈម​នឹង​គ្រោះថ្នាក់​ចំពោះ​សុខភាព​បាន​។​
•​    ​ត្រូវ​សម្រាក​អោយបាន​គ្រប់គ្រាន់ ។ ការ​គេង​អោយ​លក់ ស្កប់ស្កល់​អោយបាន ៨​ម៉ោង ដោយ​មិន​មាន​ការរំខាន គឺជា​កត្តា​ជម្រុញ​ដ៏​ល្អ​បំផុត ក្នុង​ការជួយ​អោយ​អ្នក ឆាប់​ស្រក​ខ្លាញ់ នៅត្រង់​ក្បាលពោះ ។​

ជិះ​ម៉ូតូ​បុក​រថយន្ត​ដឹក​កុងតឺន័រ​​ឆ្លង​ផ្លូវ​ស្លាប់​ម្នាក់ របួស​ធ្ងន់​២​នាក់​


ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៣ ម៉ោង ០៩:២០
មនុស្សឆោឡោនៅកន្លែងកើតហេតុ

មនុស្សឆោឡោនៅកន្លែងកើតហេតុរាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​​ ចំណែក​​២​នាក់​ទៀត​​រង​របួស​ធ្ងន់​​សល់​តែ​ដង្ហើម​​ចង្រិត​​​ត្រូវបាន​គេ​ បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​​បន្ទាប់​ពី​ពួក​គេ​​​ជិះ​ម៉ូតូ​​មួយ​គ្រឿង​បុក​ជា​មួយ​រថយន្ត​​​សម្រាប់​ ដឹក​កុងតឺន័រ​​​កំពុង​បើក​បត់​ឆ្លង​ផ្លូវ​ពេញ​ទំហឹង ។
​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរា​ចរណ៍​នេះបាន​កើតឡើង​ ​កាល​ពីវេលា​ម៉ោង​​២​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​១២ មីនា ​២០១៣ ​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ខាងលិច​កែង​ផ្លូវ​អូរដឹម​កប់​ស្រូវ ​ស្ថិតក្នុង​ភូមិ​ជម្ពូវ័ន សង្កាត់​​ចោមចៅ ខណ្ឌ​​ពោធិ៍សែនជ័យ ​។
​យុវជន​​ស្លាប់​បាត់​បង់​ជីវិត​ឈ្មោះ​​ហ៊ិន ​ឆែម ​អាយុ​​២៣​ឆ្នាំ ជា​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​មាន​ស្រុក​កំណើត​ភូមិ​ជ្រៃ ឃុំ​សន្ទុក​ ស្រុក​ទ្រាំង ខេត្ត​តាកែវ ​ស្នាក់​នៅ​ផ្ទះជួល​ក្នុង​សង្កាត់​កន្ទោក ខណ្ឌពោធិ៍​សែនជ័យ ។ ដោយ​ឡែក​អ្នក​របួស​ធ្ងន់​​​​​ម្នាក់​ឈ្មោះ​នាក់ ភក្តី អាយុ​២៥​ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ​តានី ឃុំ​តា​នី ស្រុក​ទូក​មាស ខេត្ត​កំពត និង​ម្នាក់​ទៀត​ឈ្មោះ​បាន ធី អាយុ​ជាង​២០​ឆ្នាំ មាន​ស្រុក​កំណើត​​ភូមិ​ចាប់​ទា ឃុំ​មនោរម្យ ស្រុក​ថ្ពង ​ខេត្ត​កំពង់ស្ពឺ ។ ​
ពួកគេទាំង​២​នាក់​​ជា​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ ​ស្នាក់​នៅផ្ទះ​ជួល​​នៅ​ក្នុង​សង្កាត់​កន្ទោក ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​សេ​១២៥ ​ស៊េរី​​ឆ្នាំ​២០០៩ បិទ​តែម​ឆ្នាំ​២០១០ ​ពណ៌ខ្មៅ រី​ឯរថយន្ត​​មិនត្រូវបាន​គេ​ស្គាល់​ម៉ាក​នោះទេ គ្រាន់តែ​ដឹងថា ជារថយន្ត​សម្រាប់​ដឹក​កុងតឺន័រ​ ប៉ុន្តែ​ពេល​នោះ​អត់​មាន​ដាក់​តួ​​កុងតឺន័រ​​នៅលើ​នោះ​ឡើយ ៕

រៀប​ការ​ដ៏​ចម្លែក​តែង​ខ្លួន​ជា​យក្ស​ខៀវ​​ ក្នុង​រឿង​គំនូរ​ជីវ​ចល​នៅ​​អង់​គ្លេស

ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៣ ម៉ោង ០៩:១៨
គេហទំព័របរទេស

​សារ​ព័ត៌​មាន​បរ​ទេស​ផ្សាយ​​ថា គូ​ស្នេហ៍​ជន​ជាតិ​​អង់​គ្លេស​បាន​រៀប​ការ​ក្នុង​គោល​បំណង​បង្កើត​អនុ​ ស្សាវរីយ៍​ពិសេស​ដល់​ខ្លួន និង​ក្រុម​គ្រួ​សារ​ ដោយ​លាប​ដង​ខ្លួន​ជា​ពណ៌​ខៀវ ឬ​បៃ​តង​​រួម​ទាំង​តុប​តែង​ខ្លួន​ដូច​គំនូ​រ​ជីវ​ចល​ ។លោក​ ផូល បេល​ឡាស់ កូន​កំលោះ​ អាយុ​៤២​ឆ្នាំ ​តុប​តែង​កាយ​ស្រដៀង​នឹង​យក្ស​ខៀវ​ រី​ឯ​កូន​ក្រមុំ​ហៃ​ឌី ឃុក​សេល អាយុ​៣០​ឆ្នាំ តែង​ខ្លួន​ជា​ម្ចាស់​ក្សត្រី​«​ហ្វ៊ី​អូណា​» តារា​ឯក​ក្នុង​គំនូរ​ជីវ​ចល​ ។ ដោយ​ឡែក កូន​ប្រុស​អាយុ​៤​ឆ្នាំ​របស់​គូ​ស្នេហ៍​ស្វាមី​-​ភរិយា​នោះ​ស្លៀក​ឈុត​សត្វ​ «​ដុង​គី​» ជាមិត្ត​ជំនិត​របស់​​យក្ស​ខៀវ ជា​តួ​ឯក​ក្នុង​រឿង​ ។
កូន​កំលោះ​-​ក្រមុំ​នោះ​​បាន​រៀប​ការ​​កាល​ពី​ថ្ងៃ​ទី ​២៣ កុម្ភៈ នៅ​សណ្ឋាគារ​ រ៉េ​ឌី​​សុន ប៊្លូ ហូ​ថេល នៅ​ទីក្រុង​សង់​ហេ​លៀ តំបន់​ហ៊្សក​ហ្ស៊ី ចក្រ​ភព​អង់​គ្លេស មាន​ភ្ញៀវ​ចូល​រួម​ប្រហែល​៦០​នាក់ បាន​លាប​ពណ៌​ និង​តុប​តែង​ខ្លួន​​ដូចជា​​រូប​គំនូរ​ជីវ​ចល​​ ក្នុង​រឿង​គំនូរ​ជីវ​ចល​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​៕

បង្កួយ​វាល​ខ្សាច់​​​ដ៏​ស្អាត​​នៅ​ប្រទេស​​ណាមីប៊ី

ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៣ ម៉ោង ០៩:១៧
គេហទំព័របរទេស
​បង្កួយ​វាល​ខ្សាច់​​​ដ៏​ស្អាត​​នៅ​ប្រទេស​​ណាមីប៊ី

​បង្កួយ​វាល​ខ្សាច់​​​ដ៏​ស្អាត​​នៅ​ប្រទេស​​ណាមីប៊ីបង្កួយ​​​នៅ​វាល​ខ្សាច់​​​ក្នុង​ប្រទេស​​​​ ណាមីប៊ី មួយ​ក្បាល​​ទទួល​​​​​បាន​ការ​​កោត​សរសើរ​​​​​​ពី​អ្នក​​​វិទ្យា​សាស្ត្រ​​ថា ​ មាន​​​​មុខ​មាត់​​គួរ​ឱ្យ​​ស្រឡាញ់​ ​ព្រោះ​ភ្នែក​​​មូល​ធំ ​​និង​មាត់​​ធំ​ទូលាយ​​ប្រៀប​​​ដូច​ជា​​​​កំពុង​​បង្ហាញ​​ស្នាមញញឹម​​​ដាក់​ ​​​​ទស្សនិក​ជន​​​​ដែល​ប្រទះ​ឃើញ​​​ ។ ​​បង្កួយ​​​​នោះជា​ប្រភេទ​​​​សត្វ​រស់​នៅ​​តំបន់​​​ក្តៅ​​និង​ពឹង​ផ្នែក​​លើ ​​សំណើម​​​​ក្នុង​​កែវ​​​​ភ្នែក​​​ដើម្បី​​​មា​ន​ជីវិត​​​​​រស់​នៅ​​ក្រោម​​ អាកាស​ធាតុ​​ក្តៅ​​​ដល់ទៅ​​​​​៤៥   ​​អង្សា​សេ៕

Sunday, March 10, 2013

សមត្ថកិច្ច​បង្ក្រាប​​សំបុក​ក្រុម​ជួញដូរគ្រឿងញៀន​​នៅក្រុងបាវិត

គ្រឿងញៀនដែលរឹបអូសបាន ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៣ ម៉ោង ១៧:១៣

ខេត្ត​ស្វាយរៀង ៖ សមត្ថកិច្ច​ក្រុម​ការ​ងារ​សន្តិ​សុខ​ព្រហ្ម​ទណ្ឌ​សហ​ការ​ជា​មួយ​កម្លាំង​ នគរបាល​ការិយា​ល័យ​​គ្រឿងញៀននៃ​​ស្នងការ​ដ្ឋាន​​នគរ​បាល​​​ខេត្ត និង​អាជ្ញាធរ​​មូល​ដ្ឋាន​ក្រុងបាវិត​បាន​បង្ក្រាប​ក្រុម​ជួញដូរគ្រឿងញៀន​​ ទ្រង់​ទ្រាយធំ​មួយ​ដែល​ពួក​ឧក្រិដ្ឋ​ជន​ធ្វើ​សកម្ម​ភាព​ជួញដូរ​គ្រឿងញៀន​​ នៅក្នុង​កាស៊ីណូ​ឡាវីហ្គាស​សាន់ និង​ផ្ទះ​សំណាក់​​មួយចំនួន​ក្នុង​​ក្រុងបាវិត ចាប់ជនសង្ស័យ​​បាន​ចំនួន​៤​នាក់​ ស្រី​២​​នាក់ និង​រឹប​អូស​​វត្ថុតាង​ «គ្រឿងញៀន» មួយ​ចំនួនធំ។
ករណី​បង្ក្រាប​ក្រុម​ជួញដូរគ្រឿងញៀន​​នេះធ្វើឡើង​ កាលពីវេលាម៉ោង​១​​រំលងអធ្រាត្រឈាន​ចូល​ថ្ងៃទី​៩ មីនា ២០១៣ ​នៅ​ស​ង្កាត់​បាវិត ​ក្រុង​បាវិត ។ បើតាម​សមត្ថ​កិច្ចបាន​ប្រាប់​ឱ្យ​ដឹងថា ជនសង្ស័យ​១-ឈ្មោះ​​ចាំង វុយ ហៅ​កឺកឺ​  ភេទ​ប្រុស អាយុ​​៤៤​ឆ្នាំ ជាជន​ជាតិ​ចិន ស្នាក​់​នៅ​បន្ទប់​​លេខ​៣០៣ ​​នៃផ្ទះ​សំណាក់​​ម៉ាល័យ ត្រូវសមត្ថ​កិច្ចចាប់ខ្លួន​បាន​នៅចំណុច​មុខផ្ទះ​​សំណាក់​ថៃសាន ។ ២-ឈ្មោះ​ង្វៀន ទីហាំង ហៅ​កាហាំង ភេទស្រី អាយុ​៣០​ឆ្នាំ ​ជាជនជាតិ​វៀតណាម ​ចាប់​ខ្លួន​នៅ​ក្នុង​កាស៊ីណូ ​ឡាវីហ្គាសសាន់ ។ ៣-ឈ្មោះ​ ​ង្វៀង ម៉ិញង៉ុក ​ហៅអាសក់​វែង ភេទប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀត​ណាម ចាប់​ខ្លួន​នៅផ្ទះ​សំណាក់​​ផ្កាឈូក បន្ទប់​លេខ​៣០៦ ​។ ៤-ឈ្មោះ​ឡេ ធីរ៉ាត់ ​ភេទស្រី អាយុ​៦០​ឆ្នាំ ​ហៅយាយ​អ៊ុក ជនជាតិ​វៀតណាម ចាប់ខ្លួន​នៅ​ក្នុង​កាស៊ីណូ​ឡាវីហ្គាសសាន់ ។
សមត្ថ​កិច្ច​​បន្តទៀតថា ក្រោយ​ពីធ្វើ​ការ​សាកសួរ​ជនសង្ស័យ និង​យោង​តាម​ប្រភព​ព័ត៌​មាន​ជំនាញ​សមត្ថ​កិច្ចបានធ្វើ​ការ​ឆែកឆេរ​​បន្ទប់​ ចំនួន​៣​បន្ថែម​ទៀត នៅផ្ទះ​សំណាក់​​ម៉ាល័យ ​ផ្ទះ​សំណាក់​ផ្កាឈូក ​និងកាស៊ីណូ​ឡាវីហ្គាស​សាន់ សមត្ថ​កិច្ចរឹប​អូស​បាន​ម្សៅ​ក្រាម​ ពណ៌ស ​«មេតំហ្វេតាមី​ន» ​ចំនួន​២៩​​កញ្ចប់ធំ  និង​១៦​កញ្ចប់តូច ទូរស័ព្ទដៃ​៤​គ្រឿង ជញ្ជីង​ថ្លឹង​១ ថង់​​ប្លាស្ទីក​សម្រាប់​ខ្ចប់​រាប់​រយ និង​សម្ភារ​​សម្រាប់​ជក់​គ្រឿង​ញឿន​មួយចំនួន​៕
 

Sunday, March 3, 2013

ទទួលទានស្វាយទុំមានប្រយោជន៍​ចំពោះកែវភ្នែក

ក្រុម​គ្រូពេទ្យ​ជំនាញ​ផ្នែក​ចក្ខុ​នៅ​សហរដ្ឋ​អាមេរិក​បាន​​ធ្វើការ ពិសោធន៍​រក​ឃើញ​ថា ផ្លែ​ស្វាយ​​គឺ​ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​មាន​គុណ​សម្បត្តិ​ជួយ​ថែ​រក្សា​ ភ្នែក​ ជា​ពិសេស​ភ្នែក​វ័យ​ចាស់​ជរា​ភាគ​ច្រើន​ចុះ​ខ្សោយ​ជាង​អ្នក​មាន​វ័យ​នៅ​ ក្នុង​។
ផ្លែ​ស្វាយ​ជួយ​បំប៉ន​ភ្នែក​បាន​ល្អ​ ជាង​មើម​ការ៉ុត​ ព្រោះ​នៅក្នុង​ផ្លែ​ស្វាយ​សម្បូរ​ទៅ​ដោយ​វិតាមីន​C វិតាមីន ​E ​និង​បេតា​ ការ៉ូទីន​។
អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សុខភាព​បាន​ណែនាំ​ទៀត​ថា​ ប្រសិន​បើ​បាន​ទទួល​ទាន​ផ្លែ​ស្វាយ​វា​ជួយ​កាត់​បន្ថយ​ភាព​ប្រឈម​ក្នុង​ការ​ បាត់​បង់​កែវ​ភ្នែក​ពិសេស​អ្នក​ដែល​មាន​វ័យ​ជរា​ច្រើន​ ដែល​តែង​តែ​មាន​អាការៈសម្ពាធ​ឈាមឡើង​ខ្ពស់​៕