Pages

Tuesday, February 19, 2013

រិទ្ធិសែន​ ​នាងកងរី

ស្អាតអីស្អាតយ៉ាងនេះ

អំណាចកណ្ដាស់

យន្តហោះយោធាមួយគ្រឿងកំពុង​តែហោះហើរស្រាប់តែ​យន្តហោះដាំក្បាលចុះ៖
ពីលុតស្រែក៖ យន្តហោះធ្ងន់ណាស់​ឆាប់ទំលាក់អវុធចោលខ្លះ។
ពួកទាហានក៏បោះកំភ្លើងខ្លីចោល។ ពីលុតស្រែក៖បោះថែមទៀត។
ពួកទាហានក៏បោះកំភ្លើងវែងចោលទៀត។ ពីលុតស្រែក៖បោះថែមទៀត។
ពួកទាហាននាំគ្នាសែងម៉ីស៊ីលទំលាក់ចុះមកទៀត។ពេលនោះយន្តហោះក៏ងើបក្បាលឡើង ​ ហើយរកកន្លែងចុះចត។ពួកទាហានក៏នាំគ្នាជិះឡានស៊ិបដើម្បីរើសសភារៈ។ពេលកំពុងរើសស្រាប់តែ ​ក្រលេកឃើញក្មេងប្រុសម្នាក់កំពុង​យំ ទាហានក៏សួរ​ ហេតុអ្វី ឯងយំ?ក្មេងឆ្លើយ​ម៉ិចមានកាំភ្លើងខ្លីធ្លាក់ត្រូវក្បាល។ ដើរទៅមុខបន្តិចក៏ជួបក្មេងម្នាក់ទៀតកំពុងយំគាត់សួរ៖ហេតុអ្វី​ ឯងយំ?ក្មេងឆ្លើយ៖កាំភ្លើងធ្លាក់ត្រូវជើង។គាត់ដើរទៅមុខទៀតក៏ឃើញក្មេង​ ម្នាក់កំពុងតែសើច​ឡើង​ហៀរទឹកភ្នែកគាត់ក៏សួរ៖ហេតុអ្វីឯងសើច?​ក្មេង​ឆ្លើយ៖​ លោកពូដឹកទេម៉ិចនេះគ្រាន់តែខ្ញុំកណ្ដាស់​បន្តិចសោះរបើកផ្ទះអស់៣​៤ខ្នង។

Saturday, February 16, 2013

រឿងកំប្លែង

កាលនោះមានបងប្អូនបីរនាក់កំពុងតែនិយាយគ្នាស្រាប់តែកូនបងឈ្មោះមុះបាននិយាយទៅកាន់​ប្អូនស្រីទាំ
ងពីរនាក់ថាៈ
មុះ​ ៖នែប្អូនទាំងពីរចង់ស្ដាប់បងនិយាយរឿងកំប្លែងអត់។
ប្អូនទាំងពីរ៖ ចង់រឿងអីទៅ?
មុះ៖ គឺរឿងលាមក និង អាច៏។
ពេលនោះប្អូបស្រីទាំងពីរនិយាយថា៖វាមិនដែល​លាមក និង អាច៏ដូចតែគ្នា។
មុះ៖ ខុស​លាមកនៅទីក្រុង ហើយអាច៏នៅស្រុកស្រែណា។
ប្អូនទាំងពីរ៖!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

កាហ្វេបៃតងជួយបញ្ជុះទម្ងន់

ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ​សេ​រ៉ា​ន​តុ​ន (Seranton) នៃ​សហរដ្ឋអាមេរិក ទើប​នឹង​បង្ហាញ​ភស្តុតាង​ថ្មី​បំផុត​ថា គ្រាប់​កាហ្វេ​បៃតង (​ពុំ​ទាន់​លីង​) អាច​ជួយ​បន្ថយ​ទម្ងន់ ក្នុង​រយៈពេល​ខ្លី​បង្គួរ​មួយ​។​


​​អ្នកដឹកនាំ​ការស្រាវជ្រាវ លោក Joe Vinson និង​សហសេវិក បាន​ពិសោធន៍​លើ​មនុស្ស​ពីរ​ក្រុម​៖ មួយ​ក្រុម​ប្រើ​សារជាតិ​ចម្រាញ់​ពី​គ្រាប់​កាហ្វេ​បៃតង ក្នុង​កម្រិត​ទាប (៧០០​មិល្លីក្រា​ម​) ហើយ​មួយ​ក្រុម​ទៀត​ប្រើ​ក្នុង​កម្រិត​ខ្ពស់ (១.០៥០​មិល្លីក្រា​ម​)​។ ពួកគេ​ត្រូវ​បាន​តាមដាន​របប​ទ​ទួល​ទាន និង​ហ្វឹកហាត់​ម៉ត់ចត់​ក្នុង​រយៈពេល ២២​សប្តាហ៍​។​

​​លទ្ធផល គឺ​ក្រុម​ប្រើ​សារជាតិ​ចម្រាញ់​ពី​កាហ្វេ​បៃតង​កម្រិត​ខ្ពស់ បាន​ថយចុះ​ជា​មធ្យម ៧​គីឡូក្រាម រួមមាន ១០,៥​ភាគរយ ទម្ងន់​សរីរាង្គ និង​១៦​ភាគរយ បរិមាណ​ខ្លាញ់​លើស ក្នុង​ពេល​ក្រុម​ប្រើ​កម្រិត​ទាប និង​ក្រុម​ផ្គូរ​ផ្គង​ប្រើ​ឱសថ​ក្លែងបន្លំ ពុំ​មាន​ការផ្លាស់ប្តូរ​ណា​ឡើយ​។ លទ្ធផល​នេះ អ្នកជំនាញការ លោក Joe Vinson បាន​ចាត់ទុកថា កាហ្វេ​បៃតង ប្រហែល​ជា​វិធានការ​ប្រកបដោយ​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព និង​ចំណាយ​អស់​តិច សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​៕​

ភ្ញៀវ​ទេសចរ​កើន​ឡើង​នៅ​ប្រាសាទ​ព្រះវិហារ

ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ បាន​កើន​ទ្វេ​ដង​នា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ឆ្នាំ​
នេះ។ កំណើន​នេះ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​កង​យោធពល​ខេមរភូមិន្ទ​រស់​នៅ និង​ប្រចាំ​ការ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ អាច​ឆ្លៀត​រក​ប្រាក់​កម្រៃ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​លើ​សេវា​បម្រើ​ភ្ញៀវ​ទេសចរ។
មន្ត្រី​ទីស្នាក់ការ​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ប្រចាំ​ការ​នៅ​តំបន់​គ១ ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា រយៈពេល ៣ថ្ងៃ គិត​ពី​ថ្ងៃ​អាទិត្យ ទី១០ ដល់​ថ្ងៃ​អង្គារ ទី១២ ខែ​កុម្ភៈ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​ចូល​ទស្សនា​ខេត្ត​ព្រះវិហារ ក្នុង​១ថ្ងៃៗ​មាន​ជាង​មួយ​ពាន់​នាក់។
មន្ត្រី​ម្នាក់​ស្នើ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា កំណើន​ភ្ញៀវ​ទេសចរ​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​កងទ័ព​ប្រចាំ​ការ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ មាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ប្រចាំ​ថ្ងៃ។
លោក​ថា ពលរដ្ឋ និង​កងទ័ព ក្រោយ​ពេល​ទំនេរ​ពី​បំពេញ​ភារកិច្ច​ការពារ​ទឹកដី ពួក​គាត់​ឆ្លៀត​រត់​ម៉ូតូ​ឌុប ដឹក​ភ្ញៀវ​ឡើង​ទស្សនា​ប្រាសាទ ទទួល​បាន​ប្រាក់​ចំណូល​ចន្លោះ​ពី ១ម៉ឺន ៥ពាន់​រៀល ទៅ ៣ម៉ឺន​រៀល ឬ​ក៏​ច្រើន​ជាង​នេះ។
មន្ត្រី​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​ការ​តំបន់​ប្រាសាទ​ព្រះវិហារ ក៏​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ បាន​កើន​ទ្វេ​ដង​នៅ​ថ្ងៃ​មាន​បុណ្យ​ជាតិ ឬ​ថ្ងៃ​ចុង​សប្ដាហ៍ ដោយ​ក្នុង​១​ថ្ងៃៗ​មាន​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ ជាង ១រយ​ឡាន ឬ​ស្មើ​ជាង ១ពាន់​នាក់។ រី​ថ្ងៃ​ធម្មតា ក៏​មាន​ភ្ញៀវ​ចន្លោះ​ពី ២០​ឡាន ទៅ ៣០​ឡាន ចូល​ទស្សនា​ប្រសាទ​ព្រះវិហារ ដែរ មិន​ថា​តែ​ថ្ងៃ​មាន​បុណ្យ​ជាតិ ឬ​ពិធី​បុណ្យ​ផ្សេងៗ​នោះ​ទេ។
លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ឡើង​ទស្សនា​ប្រាសាទ​ព្រះវិហារ ដោយ​មធ្យោបាយ​រថយន្ត ឬ​ម៉ូតូ​ផ្ទាល់​ខ្លួន​ក៏​បាន ឬ​តាម​ម៉ូតូ និង​រថយន្ត​ឈ្នួល​ក៏​បាន។ ប៉ុន្តែ​លោក​ថា យក​ល្អ​គួរ​ភ្ញៀវ​ទេសចរ​គួរ​ជួល​ម៉ូតូ​ឌុប ឬ​រថយន្ត​ដែល​រង់ចាំ​បម្រើ​សេវា​ដឹក​ជញ្ជូន​នៅ​ក្បែរ​ជើង​ប្រាសាទ​ព្រះវិហារ អាច​មាន​សុវត្ថិភាព​ជាង ព្រោះ​ពួក​គេ​មាន​ជំនាញ​បើកបរ​ឡើង​ភ្នំ​មាន​ចំណោទ​ខ្ពស់​ស្ទាត់​ជំនាញ។
មន្ត្រី​​ដដែល​អះអាង​ទៀត​ថា សព្វថ្ងៃ​នេះ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រាសាទ​ព្រះវិហារ មាន​លក្ខណៈ​ទូលំ​ទូលាយ ដោយ​មាន​សេវា​ដឹក​ជញ្ជូន​អាហារដ្ឋាន​លក់​ម្ហូប​អាហារ និង​សេវា​ស្នាក់នៅ​មាន​តម្លៃ​សមរម្យ និង​សម្បូរ​បែប។
ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប និង​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ បាន​ឲ្យ​ដឹង​ថា រថយន្ត​១​គ្រឿង​អាច​ដឹក​ភ្ញៀវ​ចំនួន ១០​នាក់​ឡើង និង​ចុះ​ពី​ប្រាសាទ​ព្រះវិហារ ដោយ​ភ្ញៀវ​ចំណាយ​ប្រាក់​តែ​ចំនួន ១០​ម៉ឺន​រៀល​ប៉ុណ្ណោះ។ រីឯ​ម៉ូតូ​ឌុប​វិញ ១​គ្រឿង​ភ្ញៀវ​ត្រូវ​ចំណាយ​ប្រាក់​ចន្លោះ​ពី ១ម៉ឺន ៥ពាន់​រៀល ទៅ ២ម៉ឺន​រៀល សម្រាប់​សេវា​ដឹក​ជញ្ជូន​ឡើង និង​ចុះ​ពី​ប្រាសាទ។
ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​បាន​សង្កត់​ធ្ងន់​ថា ភ្ញៀវ​ទេសចរ​ដែល​ចង់​ឡើង​ទស្សនា​ប្រាសាទ​ព្រះវិហារ គួរ​ជួល​ម៉ូតូ​ឌុប ឬ​រថយន្ត​ពី​ជើង​ភ្នំ ជំនួស​ការ​ប្រើ​មធ្យោបាយ​ផ្ទាល់​ខ្លួន ព្រោះ​ថា ការ​បើក​បរ​ផ្លូវ​ឡើង​ចំណោទ​ខ្ពស់ គឺ​ទាម​ទារ​អ្នក​ស្ទាត់​ជំនាញ។
ទាក់​ទិន​បញ្ហា​នេះ អាជីវករ​លក់​អាហារ​ហូប​ចុក​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ក៏​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ មិន​ចាំបាច់​វេច​ខ្ចប់​ម្ហូប​អាហារ​ពី​ផ្ទះ​នោះ​ទេ ព្រោះ​នៅ​នេះ​មាន​បម្រើ​អាហារ​ហូប​ចុក​មាន​តម្លៃ​សមរម្យ។
លោក អឿយ ញាណ ជា​អាជីវករ​លក់​ម្ហូប​អាហារ​នៅ​ក្បែរ​ប្រាសាទ មាន​ប្រសាសន៍​ថា អាហារ​ហូប​ចុក​មាន​លក់​ជូន​ភ្ញៀវ​ទេសចរ​តាម​តម្រូវការ និង​មាន​តម្លៃ​សមរម្យ ដោយ​ម្នាក់ៗ​ចំណាយ​ប្រាក់​ចាប់​ពី ៦ពាន់​រៀល ទៅ ៨ពាន់​រៀល អាច​ទទួល​ទាន​អាហារ​មួយ​ឆ្អែត។ លោក​ថា ភ្ញៀវ​ទេសចរ​មិន​ចាំបាច់​នាំ​យក​អាហារ​ពី​ផ្ទះ​មក​ទេ នាំ​ឲ្យ​មាន​សំរាម ប៉ះ​ពាល់​ដល់​បរិស្ថាន​ប្រាសាទ​ព្រះវិហារ ទេ ព្រោះ​នៅ​ទីនេះ​មាន​អាហារ​គ្រប់​មុខ​រង់ចាំ​បម្រើ។
មនុស្ស​វ័យ​ចាស់​ដែល​បាន​មក​ទស្សនា​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ពុធ ទី១៣ ខែ​កុម្ភៈ មាន​អារម្មណ៍​រីករាយ​ពេល​បាន​មក​ដល់​ប្រាសាទ​ព្រះវិហារ។ ពួក​គាត់​បាន​រំលឹក​ដល់​គុណ​បំណាច់​របស់​អតីត​ព្រះមហាក្សត្រ ព្រះករុណា សម្ដេច​ព្រះ​នរោត្តម សីហនុ ដែល​បាន​ទាមទារ និង​យក​ឈ្នះ​ក្តី​ប្រាសាទ​ព្រះវិហារ ពី​ប្រទេស​ថៃ នៅ​ឆ្នាំ​១៩៦២។
យ៉ាង​ណា​ក៏ដោយ មន្ត្រី​ប្រចាំ​ការ​នា​ទីស្នាក់ការ​អាជ្ញាធរ​ព្រះវិហារ ស្រុក​ជាំខ្សាន្ត បាន​អះអាង​ថា កំណើន​ភ្ញៀវ​ទេសចរ​បាន​កើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ កំណើន​នេះ​អាច​មក​ពី​ផ្លូវ​ធ្វើ​ដំណើរ​ល្អ និង​មាន​សេវា​បម្រើ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ រង់ចាំ​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ប្រាសាទ​បុរាណ មាន​វ័យ​ចំណាស់​ជាង ១ពាន់​នេះ៕

អត្ថ​ប្រយោជន៍​នៃ​ការ​បរិភោគ​ផ្លែ​ល្ហុង​

ល្ហុងមានប្រភពពីអាមេរិចកណ្តាល។  គ្រីស្តហ្វឹកូឡុម បានភ្លក់រសជាតិល្ហុង ហើយពោលសរសើរថាជា “ផ្លែឈើទេពធីតា“ (fruit of the angles) ធ្វើឲ្យមនុស្សបច្ចុប្បន្នមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាហៅ ល្ហុងថាជាផ្លែឈើទេពធីតា។  ឥឡូវនេះពាក្យសរសើរលើ រសជាតិល្ហុងបានក្លាយជា “ស៊ុបពែរផ្លែឈើសុខភាព“ ព្រោះក្នុងផ្លែល្ហុងមាន វីតាមីន C, បេតាខែរ៉ូទីន, វិតាមីន E  និងអាស៊ីតហ្វូលីក ដែលជាអង់ទីអុកស៊ីដង់ សំខាន់ក្នុងការការពារជំងឺសរសៃឈាមបេះដូងត្បៀត។
ផ្លែល្ហុងទុំទំហំមធ្យម ផ្តល់វិតាមីន C ១៨៨មីក្រូក្រាម, អាស៊ីតហ្វូលីក ១១៥មីក្រូក្រាម, វីតាមីន E ៣.៤មីក្រូក្រាម  និងវីតាមីន A ៨៦៣មីក្រូក្រាម។ ក្រៅពីនេះ កាកសរសៃអាហាររបស់ល្ហុង អាចជួយការពារជំងឺមហារីកពោះវៀនធំបានដែរ។ មិនមែនត្រឹមតែជំងឺពីរមុខ នេះទេ យើងក៏អាចនិយាយបានថា ល្ហុងជាផ្លែឈើនៃសុខភាពទៅហើយនេះ នៅមិនទាន់រាប់បញ្ចូល នូវការយល់ដឹងពីមុនៗទៀតផង ដែលថា ល្ហុងមានអេនសៃឈ្មោះ papain ដែលជួយរំលាយប្រូតេអ៊ីនបានល្អ ជួយរំលាយអាហារ ការពារជំងឺហើមពោះ និងជួយការពារ ពិការភាពរបស់កោសិកាទៀតផង។
ក្រៅពីនេះលទ្ធផងនៃការស្រាវជ្រាវបានរកឃើញបន្ថែមថា ល្ហុងអាចជួយការពារជំងឺហើមរលាកក្នុងរាងកាយ ជួយបន្ថែមអង់ទីករការពារ ជំងឺរលាក និងការពារការចុះទ្រុឌទ្រោមនៃសាច់ដុំភ្នែករបស់មនុស្សចាស់។  ដូចនេះយើងគួរតែញុំាល្ហុងទាំងខ្ចីទាំងទុំឲ្យបានច្រើន ជាពិសេសត្រូវយកល្ហុងមកក្រឡុកញុំាក៏ល្អម្យ៉ាងដែរ៕

អត្ថប្រយោជន៏ក្រូចឆ្មារជួយព្យាបាលរោគឈឺពោះ

http://www.khmerherald.com/wp-content/uploads/2012/11/04-11-2012-3-stop-stomach-ache-with-green-lemon.jpg
1- ព្យាបាលឈឺពោះ ហើមពោះ ឆ្អល់ពោះ ដោយច្របាច់ទឹកក្រូចឆ្មារមួយចំហៀងផ្លែលាយជាមួយទឹកអំពៅ ឬស្ករផែនរួចទទួលទាន ព្រោះវាជួយបន្ថយសកម្មភាពច្របាច់របស់ពោះវៀន ឱ្យយឺតវិញ។
2- ព្យាបាលរោគក្រពះ ដោយច្របាច់ផ្លែក្រូចឆ្មារឱ្យចេញទឹកអស់ នៅសល់តែសម្បក បន្ទាប់មកយកសម្បកឆៅនេះទៅដាំទឹកឆុងផឹក ព្រោះជាឱសថបណ្តេញខ្យល់ និងព្យាបាលរោគក្រពះ។ ជាតិប្រេងពីសម្បកផ្លែក្រូចឆ្មារមាន ប្រសិទ្ធភាពក្នុងការផ្សះដំបៅជួយឱ្យក្រពះ ឆាប់ ជាសះស្បើយ ។
3- ព្យាបាលអាការក្តៀនលាមក ដោយឆុងទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅប្រមាណជា ១កែវកាហ្វេ លាយអំបិលបន្តិចបន្តួច ហើយ ទទួលទានវាភ្លាមៗក្រោយពេលភ្ញាក់ពីដំណេកពេលព្រឹក ព្រោះវាជួយជំរុញសកម្មភាពរបស់ពោះវៀនឱ្យបត់ជើងធំតាមធម្មតា ។
4- ព្យាបាលរោគរាគរូស នៅប្រទេសឥណ្ឌាគ្រូពេទ្យឱសថបុរាណបានណែនាំឱ្យប្រើទឹកក្រូច ឆ្មារលាយជាមួយទឹកស្អាតក្នុងសីតុណ្ហភាព ធម្មតាទទួលទានរហូតដល់អាការ រាគរូសបានធូរស្បើយ។
5- ព្យាបាលជាតិពុលក្នុងអាហារ ប្រើទឹកក្រូចឆ្មារលាយជាមួយទឹកកំបោរបន្ថែមអំបិលបន្តិច ឱ្យមានរសជាតិប្រៃឡែមៗទទួលទាន ១ស្លាបព្រាបាយមុនពេលបរិភោគអាហារ ដើម្បីជួយសម្លាប់បាក់តេរីនៅក្នុងក្រពះដែលជាមូលហេតុធ្វើឱ្យលោកអ្នក រាគរូស៕

ផ្លែឈើដែលជួយលាងជាតិពុលក្នុងរាងកាយ

ប៉ោម (Apple): ជាផ្លែឈើល្អបំផុត សម្រាប់កម្ចាត់វត្ថុកខ្វក់ក្នុងរាងកាយ ព្រោះផ្លែប៉ោម សម្បូរសារធាតុផេកទីន (Pactin) ដែលជួយ នាំសារធាតុពុល ទៅកម្ចាត់ចោល ព្រមទាំងមានគុណសម្បត្តិ ការពារមិនអោយ ប្រូតេអ៊ីន ក្នុងពោះវៀន កើតការផ្អូមស្អុយ។ ម្យ៉ាងទៀត ផ្លែប៉ោម មានជាតិកាកសរសៃអាហារ (Fiber) ខ្ពស់ដែលអាចជួយ បោសលាងសម្អាតវត្ថុកខ្វក់ក្នុងពោះវៀនបានល្អ ធ្វើអោយថ្លើម និង ប្រព័ន្ឋរំលាយអាហារ ធ្វើការបានល្អឡើង។
ទំពាំងបាយជូរ (Grape): មានសារធាតុលាងសម្អាត សម្រាប់ស្បែក ថ្លើម ពោះវៀន តម្រងនោម ព្រមទាំង ជួយគ្រប់គ្រង ជាតិសំបោរ ដែលចេញមកពីជាលិការផ្សេងៗក្នុងរាងកាយ ផ្តល់ថាមពលខ្ពស់ សម្បូរជាតិខនិជ ជួយបំប៉នឈាម និងបង្កើនកោសិការក្នុងរាងកាយ។
ម្នាស់ (Pineaplpe): អង់ហ្ស៊ីមប្រូមេលីន ដែលមានច្រើននៅក្នងផ្លែម្នាស់ ជួយអោយការធ្វើការរបស់អាស៊ីដ អ៊ីដ្រូក្លរិកក្នុងក្រពះ បានល្អ ប្រសើរឡើង និងធ្វើអោយវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន បំបែកខ្លួនបានឆាប់ឡើង ដើម្បីអោយរាងកាយអាចកម្ចាត់ចោលបាន។ ក្រៅពី នេះ ម្នាស់ជាថ្នាំព្យាបាលអាការរលាកក្នុងផ្លូវអាហារ ជួយជួសជុលផ្នែកផ្សេងៗ ដែលសឹករិចរិល ជួយដល់ការធ្វើការរបស់ក្រពេញ អែនដូគ្រីន និងកម្ចាត់ទឹកកំបោរបាន។
ល្ហុង (Papaya): មានអង់ហ្ស៊ីម ប៉ាប៉េន ដែលមានលក្ខណៈស្រដៀង និងទឹករំលាយក្នុងក្រពះ ជួយធ្វើអោយវត្ថុកខ្វក់ខូច ដែលជា ប្រូតេអ៊ីន បំបែកខ្លួន បានឆាប់រហ័ស។ក្រៅពីនេះ ល្ហុង មានជាតិកាកសរសៃខ្ពស់ ធ្វើអោយប្រព័ន្ឋបញ្ចេញចោល ធ្វើការបានល្អ ពោះវៀន ក៏ស្អាត។
ឳឡឹក (Watermelon): ជួយសាងសារធាតុពុល ដោយបញ្ចេញមកតាមទឹកនោម។ សំបកឳឡឹក សម្បូរដោយក្លរ៉ូហ្វ៊ីលល៍ ចំណែក គ្រាប់ឳឡឹក មានវីតាមីនច្រើន។ ម្យ៉ាងទៀត ឳឡឹក អាចព្យាបាលដំបៅក្នុងក្រពះ និងជួយបន្ថយសម្ពាធឈាមខ្ពស់ បានទៀតផង៕

ប្រភេទអាហារទាំង៧មុខប្រឆាំងនិងជម្ងឺផ្ដាសាយ

ការបរិភោគអាហារដែលផ្ដល់អត្ថប្រយោជន៍ ពិសេសអាហារ៧មុខ ដូចតទៅនេះ ត្រូវបានគេជឿថាអាចជួយក្នុង ការបង្កើនប្រព័ន្ធការពារ មេរោគ ដោយអាចការពារ និងកាត់បន្ថយអាការធ្ងន់ធ្ងររបស់រោគផ្ដាសាយបាន យ៉ាងល្អចំណីអាហារដែលអ្នកគួរជ្រើសរើសបរិភោគមាន ដូចជា៖
១- ខ្ទឹមស
ជួយកាត់បន្ថយអាការផ្ដាសាយ ដោយយើងអាចបន្ថែមក្នុងអាហារ ឬទំពាស្រស់។ បើអាចទំពាបានមួយថ្ងៃពីរកំពឹស គឺកាន់តែល្អ។
២- ផឹកភេសជ្ជៈឲ្យច្រើន
បើអ្នកធ្លាប់តែផឹកកាហ្វេ ទឹកក្រូច ឬគ្រឿងភេសជ្ជៈ ដែលមានរសជាតិផ្អែម អាចធ្វើការផ្លាស់ប្ដូរមកផឹកទឹកទទេ ឬទឹកក្រូចច្របាច់ខ្លះ ដើម្បីជួយបន្ថែមវីតាមីន C។ គ្រឿងភេសជ្ជៈក្ដៅៗដូចជា តែ ទឹកក្រូចឆ្មារក្ដៅឧណ្ហៗ ក៏អាចជួយកាត់ស្លេស្មបានយ៉ាងល្អដែរ។
៣- ស៊ុបមាន់ក្ដៅៗ
ជួយកាត់បន្ថយអាការតឹងច្រមុះបានយ៉ាងល្អ។ ពេលស្ងោរទឹកស៊ុប អ្នកអាចបន្ថែមបន្លែចម្រុះឲ្យបានច្រើនមុខ ដើម្បីបង្កើនអុកស៊ីដកម្ម ជួយឲ្យរាងកាយរឹងមាំមានសុខភាពកាន់តែប្រសើរឡើង។
ស៊ុបមាន់ដែលឆ្លងកាត់ការរំងាស់យូរម៉ោងរហូតប្រូតេអ៊ីនរំលាយ អាចជួយជំរុញឲ្យប្រព័ន្ធការពារមេរោគរឹងមាំ ជួយឲ្យរាងកាយស្រស់ថ្លា។ ក្រៅពីនេះ វានៅផ្ដល់ផលល្អចំពោះរាងកាយទៀតផង។
៤- សារជាតិប្រឆាំងរ៉ាឌីកាល់សេរី
មានដូចជា បេតាឃែរ៉ូទីន (វីតាមីន A) វីតាមីនC វីតាមីនE ជួយកម្ចាត់វត្ថុកខ្វក់ ជួយកម្ចាត់មេរោគ ការពារការឆ្លងមេរោគ។
ចំពោះបន្លែ និងផ្លែឈើដែលមានសារជាតិប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ ដូចជា ការ៉ុត បន្លែស្លឹកពណ៌បៃតងចាស់ ក្រូច ខ្ទឹមបារាំង ទំពាំងបាយជូរ និងល្ហុងទុំ ជាដើម។
៥- ផ្លែឈើពពួកក្រូច
មានវីតាមីនC ជួយកាត់បន្ថយការឆ្លងមេរោគផ្ដាសាយយ៉ាងល្អ ជាពិសេសអ្នកជក់បារី ឬនៅក្បែរអ្នកជក់បារី គួររកមកបរិភោគឲ្យបាន ច្រើន ដើម្បីជួយកាត់បន្ថយផ្ដាសាយ។
៦- អាហារសម្បូរវីតាមីន C
អាហារដែលសម្បូរទៅដោយវីតាមីន C ដូចជា ត្របែក ម្ទេសប្លោក ស្ត្រប៊ឺរី ម្នាស់ ស្ពៃក្ដោប សុទ្ធតែជួយបង្កើនប្រព័ន្ធការពារមេរោគ។
៧- ខ្ញី
ជួយក្នុងការកាត់បន្ថយផ្ដាសាយ និងការពារផ្ដាសាយ។ ទឹកក្ដៅឧណ្ហៗរបស់ខ្ញីលាយផ្សំជាមួយៗខ្ទឹមស២ ទៅ៣កំពឹស ជួយធ្វើឲ្យប្រព័ន្ធ ដកដង្ហើមធ្វើការងារប្រសើរឡើង៕
រោគផ្ដាសាយ

រឿង​បុរសវង្វេងផ្លូវ​និង​ផ្លែឪឡឹក

មានកាលមួយនោះ​ មានបុរសម្នាក់ដើរង្វេងក្នុងព្រៃធំគាត់រកផ្លូវមកផ្ទះមិនឃើញ។ ដើរឆ្លងពីព្រៃមួយទៅព្រៃមួយ​ទៀអស់​ជា​ច្រើនថ្ងៃ ​គាត់ហេវហត់​​ឃ្លាន​បាយនិង​ស្រេទឹកយ៉ាងខ្លាំង។​ ទី​​បំ​ផុតគាត់ប្រទះនឹងចំ​​ការឡឹក​ មួយយ៉ាងធំ​​គាត់​ សែនសប្បាយចិត្តដែលអាចគេផុតពីសេចក្តីស្លាប់

គាត់រត់យ៉ាងលឿនចូលទៅក្នុងចំការ គាត់លើកផ្លែឪឡឹកមួយបំរុងនឹងញ៉ាំស្រាប់តែគាត់ឃើញផ្លែឡឹមួយ ផ្សេងទៀតធំជាង គាត់​​ទំលាក់អាតូចដែលនៅដៃគាត់ចោល រួចគាត់រត់ទៅលើកអាមួយធំជាងនេះ​ គាត់​បំ​រុង​​​ នឹង​​​ញ៉ាំ​​​ទៀត​​ស្រាប់​​តែ​​​គាត់​ឃើញ​ អា​​​មួយ​នោះ​​នៅ​​ខា​ង​មុខ​គាត់​​​ធំ​​ជាង​​នេះ​​ទៅ​​ទៀត គាត់​​ក៏​​រត់​​ ទៅ​​លើកអាមួយធំជាងបន្តទៀត
គាត់ធ្វើបែបនេះជាច្រើនសារ
ដោយភាពលោភលន់របស់គាត់ រហូតដល់ទីបំផុតគាត់ក៏ដាច់ពោះស្លាប់ទៅ៕