ពួកអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យសេរ៉ានតុន (Seranton)
នៃសហរដ្ឋអាមេរិក ទើបនឹងបង្ហាញភស្តុតាងថ្មីបំផុតថា
គ្រាប់កាហ្វេបៃតង (ពុំទាន់លីង) អាចជួយបន្ថយទម្ងន់
ក្នុងរយៈពេលខ្លីបង្គួរមួយ។
អ្នកដឹកនាំការស្រាវជ្រាវ លោក
Joe Vinson និងសហសេវិក បានពិសោធន៍លើមនុស្សពីរក្រុម៖
មួយក្រុមប្រើសារជាតិចម្រាញ់ពីគ្រាប់កាហ្វេបៃតង ក្នុងកម្រិតទាប
(៧០០មិល្លីក្រាម) ហើយមួយក្រុមទៀតប្រើក្នុងកម្រិតខ្ពស់
(១.០៥០មិល្លីក្រាម)។ ពួកគេត្រូវបានតាមដានរបបទទួលទាន
និងហ្វឹកហាត់ម៉ត់ចត់ក្នុងរយៈពេល ២២សប្តាហ៍។
លទ្ធផល
គឺក្រុមប្រើសារជាតិចម្រាញ់ពីកាហ្វេបៃតងកម្រិតខ្ពស់
បានថយចុះជាមធ្យម ៧គីឡូក្រាម រួមមាន ១០,៥ភាគរយ ទម្ងន់សរីរាង្គ
និង១៦ភាគរយ បរិមាណខ្លាញ់លើស ក្នុងពេលក្រុមប្រើកម្រិតទាប
និងក្រុមផ្គូរផ្គងប្រើឱសថក្លែងបន្លំ ពុំមានការផ្លាស់ប្តូរណាឡើយ។
លទ្ធផលនេះ អ្នកជំនាញការ លោក Joe Vinson បានចាត់ទុកថា កាហ្វេបៃតង
ប្រហែលជាវិធានការប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព
និងចំណាយអស់តិច សម្រាប់អ្នកដែលចង់សម្រកទម្ងន់៕
Saturday, February 16, 2013
កាហ្វេបៃតងជួយបញ្ជុះទម្ងន់
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment