មានកាលមួយនោះ មានបុរសម្នាក់ដើរវង្វេងក្នុងព្រៃធំគាត់រកផ្លូវមកផ្ទះមិនឃើញ។ ដើរឆ្លងពីព្រៃមួយទៅព្រៃមួយទៀតអស់ជាច្រើនថ្ងៃ គាត់ហេវហត់ឃ្លានបាយនិងស្រេកទឹកយ៉ាងខ្លាំង។ ទីបំផុតគាត់ប្រទះនឹងចំការឪឡឹក មួយយ៉ាងធំគាត់ សែនសប្បាយចិត្តដែលអាចគេចផុតពីសេចក្តីស្លាប់។
គាត់រត់យ៉ាងលឿនចូលទៅក្នុងចំការ គាត់លើកផ្លែឪឡឹកមួយបំរុងនឹងញ៉ាំស្រាប់តែគាត់ឃើញផ្លែឪឡឹកមួយ ផ្សេងទៀតធំជាង គាត់ទំលាក់អាតូចដែលនៅដៃគាត់ចោល រួចគាត់រត់ទៅលើកអាមួយធំជាងនេះ គាត់បំរុង នឹងញ៉ាំទៀតស្រាប់តែគាត់ឃើញ អាមួយនោះនៅខាងមុខគាត់ធំជាងនេះទៅទៀត គាត់ក៏រត់ ទៅលើកអាមួយធំជាងបន្តទៀត។
គាត់ធ្វើបែបនេះជាច្រើនសារ
ដោយភាពលោភលន់របស់គាត់
រហូតដល់ទីបំផុតគាត់ក៏ដាច់ពោះស្លាប់ទៅ៕
0 comments:
Post a Comment