1- ព្យាបាលឈឺពោះ ហើមពោះ ឆ្អល់ពោះ ដោយច្របាច់ទឹកក្រូចឆ្មារមួយចំហៀងផ្លែលាយជាមួយទឹកអំពៅ ឬស្ករផែនរួចទទួលទាន ព្រោះវាជួយបន្ថយសកម្មភាពច្របាច់របស់ពោះវៀន ឱ្យយឺតវិញ។
2- ព្យាបាលរោគក្រពះ ដោយច្របាច់ផ្លែក្រូចឆ្មារឱ្យចេញទឹកអស់ នៅសល់តែសម្បក បន្ទាប់មកយកសម្បកឆៅនេះទៅដាំទឹកឆុងផឹក ព្រោះជាឱសថបណ្តេញខ្យល់ និងព្យាបាលរោគក្រពះ។ ជាតិប្រេងពីសម្បកផ្លែក្រូចឆ្មារមាន ប្រសិទ្ធភាពក្នុងការផ្សះដំបៅជួយឱ្យក្រពះ ឆាប់ ជាសះស្បើយ ។
3- ព្យាបាលអាការក្តៀនលាមក ដោយឆុងទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅប្រមាណជា ១កែវកាហ្វេ លាយអំបិលបន្តិចបន្តួច ហើយ ទទួលទានវាភ្លាមៗក្រោយពេលភ្ញាក់ពីដំណេកពេលព្រឹក ព្រោះវាជួយជំរុញសកម្មភាពរបស់ពោះវៀនឱ្យបត់ជើងធំតាមធម្មតា ។
4- ព្យាបាលរោគរាគរូស នៅប្រទេសឥណ្ឌាគ្រូពេទ្យឱសថបុរាណបានណែនាំឱ្យប្រើទឹកក្រូច ឆ្មារលាយជាមួយទឹកស្អាតក្នុងសីតុណ្ហភាព ធម្មតាទទួលទានរហូតដល់អាការ រាគរូសបានធូរស្បើយ។
5- ព្យាបាលជាតិពុលក្នុងអាហារ ប្រើទឹកក្រូចឆ្មារលាយជាមួយទឹកកំបោរបន្ថែមអំបិលបន្តិច ឱ្យមានរសជាតិប្រៃឡែមៗទទួលទាន ១ស្លាបព្រាបាយមុនពេលបរិភោគអាហារ ដើម្បីជួយសម្លាប់បាក់តេរីនៅក្នុងក្រពះដែលជាមូលហេតុធ្វើឱ្យលោកអ្នក រាគរូស៕








0 comments:
Post a Comment